ជនបរទេសជាង១០០០នាក់ទៀតពាក់ព័ន្ធករណី Online Scam ត្រូវបានបណ្តេញចេញពីកម្ពុជា

 សង្គម
 ១៧ កុម្ភៈ ២០២៦
 54
ជនបរទេសរុប១០៨៩នាក់ (ស្រី ៥៧នាក់) ត្រូវបានអគ្គនាយកអន្តោប្រវេសន៍បណ្តេញចេញពីកម្ពុជា ពីថ្ងៃទី១៤ ១៥ ១៦ ខែកុម្ភៈ។ ជនបរទេសទាំងនេះ គឺមាន១៤សញ្ជាតិ រួមមាន ចិន យ៉ូហ្គង់ដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន កូរ៉េ វៀតណាម ចិនតៃវ៉ាន់ ហ្វីលីពីន នីហ្សេរីយ៉ា ឥណ្ឌា បង់ក្លាដេស កេនយ៉ា និងនេប៉ាល់។ បើតាម អគ្គនាយកអន្តោ ប្រវេសន៍បានបញ្ជាក់ថា ៖ « ជនបរទេសទាំងអស់នេះ ពាក់ព័ន្ធករណីលួចឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅកម្ពុជា។»៕

អត្ថបទដោយ៖ cambodia-nation-media