សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ លោក ស៊ី ជីនពីង និង លោក លី ឈាង ក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០២៦

 សង្គម
 ១៧ កុម្ភៈ ២០២៦
 31
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត អបអរសាទរជូនលោក ស៊ី ជីនពីង ប្រធានាធិបតី និង លោក លី ឈាង នាយករដ្ឋ មន្ត្រីចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០២៦នេះ។ ជាមួយសារអបអរសាទរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានរំលេចពីចំណង មិត្តភាពដ៏រឹងមាំកម្ពុជា-ចិន និងបានបញ្ជាក់ពីការបន្តប្តេជ្ញាយ៉ាងរឹងមាំចំពោះមិត្តភាពដែកថែបជាមួយមិត្តចិន៕

អត្ថបទដោយ៖ cambodia-nation-media