អាជ្ញាធររាជធានីហាមការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំចិន
បុណ្យចូលឆ្នាំចិនខាងមុខ ខណៈបានបញ្ជាដល់អាជ្ញាធរចំណុះរដ្ឋបាលរាជធានីទាំងអស់ចាត់វិធានការកុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទចូលរាជធានីភ្នំពេញផងដែរ។
ក្នុងសេចក្ដីណែនាំចុះហត្ថលេខាថ្ងៃទី១១ ខែកុម្ភៈនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ជនណាដែលបំពាន ឬប្រព្រឹត្តិល្មើសមិនគោរពតាមការណែនាំ បង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។
ក្រៅពីការហាមប្រាមការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះ អាជ្ញាធរក៏ហាមប្រាមការលេងល្បែងស៊ីសង និងការហែលក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតផងដែរ។
សម្រាប់ការដុតក្រដាសសែនវិញត្រូវប្រើធុងដែក ឬឆ្នាំដី និងហាមដាច់ខាតដុលលើចិញ្ចើមផ្លូវ ឬទ្រូវផ្លូវសាធារណៈ។
លោកអភិបាលក៏ណែនាំឱ្យមន្ទីធម្មការ និងសាសនាភ្នំពេញអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយខ្លឹមសាងខាងលើឱ្យបានទួលំទូលាយផងដែរ។
គួរឱ្យដឹងផងដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សប្ដាហ៍ក្រោយ៕ អត្ថបទដោយ៖ cambodia-nation-media