សម្តេចធិបតី និងស្ត្រីទី១ សុខទុក្ខគ្រួសារវីរកងទ័ព កងរាជអាវុធហត្ថ និងវីរនគរបាលពលី ១៨គ្រួសារ របស់ខេត្តឧត្តរមានជ័យ
ចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ទាំងលេីជីវភាព, ការសិក្សារបស់កូនចៅបន្ត និងការស្តារឡេីងវិញចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយេីង។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ បានថ្លែងអំណរគុណ ដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់ ដែលបានផ្តល់
ចំណែកចូលរួមជាមួយជាតិ តាមរយៈវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម និងផ្តល់វីរភាពដ៏ល្អ ស្មោះត្រង់ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ និងប្រជាជនកម្ពុជា៕ អត្ថបទដោយ៖ cambodia-nation-media