ទិវានៃក្តីស្រឡាញ់ គឺ[ជាព្រឹត្តិការណ៍អន្តរជាតិ] មិនមែនជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងទេ
ទិវានៃក្តីស្រឡាញ់ គឺជាព្រឹត្តិការណ៍អន្តរជាតិ មិនមែនជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ យើងទេ ហើយទិវានេះគួរប្រើសម្រាប់ចែករំលែកនូវសេចក្តីស្រឡាញ់ចំពោះមាតាបិតា អាណា ព្យាបាល ក្រុមគ្រួសារ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិជាដើម ។
ក្រសួងកិច្ចការនារី សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ជាពិសេសយុវវ័យ ដែលបាន និងកំពុងរួមចំណែកក្នុង ការថែរក្សា និងលើកកម្ពស់ សីលធម៌សង្គម និងតម្លៃស្ត្រី ព្រមទាំងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ក្នុង ទិវានៃក្តីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ កន្លងមក។
ក្នុងឱកាសនេះ ក្រសួងកិច្ចការនារី សូមអំពាវនាវដល់មាតាបិតា អាណា ព្យាបាល ចាស់ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ យុវវ័យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់

សូមបន្ត ផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំ និងក្រើនរំលឹកដល់ បងប្អូន កូនចៅ មិត្តភក្តិ គួរពិចារណានូវអ្វីដែលគួរធ្វើឬ មិនគួរធ្វើសម្រាប់ខ្លួនឯង និងក្រុមគ្រួសារក្នុងការថែរក្សានូវវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជាក់ពីកតញ្ញូតាធម៌ សក្តិសមជាកុលបុត្រកុលធីតាខ្មែរជាអ្នកបន្តវេន និងពង្រឹងភាពជាពលរដ្ឋក្នុង សង្គមដែលមានអារ្យធម៌ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។
ត្រូវចាំថា សេចក្តីស្រឡាញ់ កើតមានចំពោះមនុស្សគ្រប់ៗគ្នា តាមរយៈការគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក។
ការថែរក្សា ការពារ និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាកាតព្វកិច្ចរបស់ យើង ទាំងអស់គ្នា៕ អត្ថបទដោយ៖ cambodia-nation-media