អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្ត្រីលើជំនាញស៊ើបអង្កេត និងច្បាប់គ្រឿងញៀន

 សង្គម
 ១៣ កុម្ភៈ ២០២៦
 36
ភ្នំពេញ​៖​ នារសៀល​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម​ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល ច្បាប់ និងជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមប្រព័ន្ធកំព្យូទ័រ CBT ដោយ​មាន​ការ​ចូលរួម​ពី​លោក ឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់។ វគ្គ​បណ្ដុះបណ្ដាល​នេះបាន​ប្រព្រឹត្ត​ទៅមានរយ:ពេលបីថ្ងៃ​ ផ្ដោត​សំខាន់​ទៅ​លើ​ ស្ថានភាពទូទៅនៃនិន្នាការគ្រឿងញៀនសកល និងកម្ពុជា​ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​ និងវិធី សាស្រ្តស៊ើបអង្កេត ស្រាវជ្រាវ ករណីដឹកជញ្ជូន ជួញដូរ និងចែកចាយគ្រឿងញៀន។ ជាការគូសបញ្ជាក់ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងជាផ្នែកមួយនៃការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

អត្ថបទដោយ៖ cambodia-nation-media