ពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិន នាំគ្នាទៅកាត់ឆុង និងបន់ស្រន់សុំសេចក្តីសុខនៅមុនឱកាសបុណ្យចូលឆ្នាំថ្មី

 សង្គម
 ១២ កុម្ភៈ ២០២៦
 17
នៅមុនឈានចូលដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិនជាច្រើន បាននាំគ្នាទៅកាន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីធ្វើពិធី «កាត់ឆុង» ។ ការនាំយកគ្រឿងដង្វាយទៅសែនព្រេន និងអុជធូបបន់ស្រន់នេះ គឺធ្វើឡើងក្នុងគោលបំណងរំដោះគ្រោះឧបទ្រព្យចង្រៃ និងបួងសួងសុំសេចក្តីសុខចម្រើនសម្រាប់ឆ្នាំថ្មី ។ តាមការលើកឡើងរបស់ពលរដ្ឋ ការសែនព្រេនតាមទំនៀមទម្លាប់ដូនតានេះ គឺជាការបោះបង់ចោលនូវរឿងមិនល្អ ហើយតបស្នងមកវិញនូវរឿងល្អៗក្នុងជីវិត ការងារ និងការរកស៊ី ។ សូមរំលឹកថា សម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងប្រព្រឹត្តិទៅរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាពេលវេលាសម្រាប់ក្រុមគ្រួសារនីមួយៗរៀបចំពិធីសែនដូនតា និងសុំពរជ័យឱ្យរកស៊ីមានបានគ្រប់ៗគ្នា ។

អត្ថបទដោយ៖ cambodia-nation-media