នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ប្រជុំពិនិត្យ និងផ្តល់ធាតុចូលពាក់ព័ន្ធនឹងការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

 សង្គម
 ១១ កុម្ភៈ ២០២៦
 43
ថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលពាក់ព័ន្ធនឹងការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សម្រាប់រៀបចំក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ អ.ជ.ប.គ.ញ.។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដោយមានការអញ្ជើញចូលរួមពីតំណាង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល មជ្ឈមណ្ឌលព្យាបាលនិងស្តារនីតិសម្បទារដ្ឋនិងឯកជន និងមន្ត្រីជំនាញ។

អត្ថបទដោយ៖ cambodia-nation-media