ការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង រសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៦

 សង្គម
 ១១ កុម្ភៈ ២០២៦
 31
លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជួបប្រជុំជាមួយការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំង ក្រៀលខេត្តស្ទឹង ត្រែង ដឹកនាំដោយលោក លាង ធួក ប្រធានការិយាល័យ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយឧត្តមសេនីយ៍ទោ អ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋាន និងក្រុមការងារនៃនាយកដ្ឋានត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ រួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធនៃការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំង ក្រៀល។ កិច្ចប្រជុំខាងលើមានគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការត្រួតពិនិត្យលើការដឹកជញ្ជូនសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែនចូលមកក្នុងប្រទេសកម្ពុជា និងដើម្បីជំរុញការផ្លាស់ប្តូរព័ត៍មានរវាង មន្រ្តីគយព្រំដែន ជាមួយនឹងអាជ្ញាធរដែនដីរាជធានី-ខេត្ត អំពីការចរាចរដឹកជញ្ជូនសារធាតុគីមីផ្សំចេញពីព្រំដែនទៅកាន់ក្រុមហ៊ុន រោងចក្រ សហគ្រាសក្នុងរាជធានី-ខេត្តនីមួយៗ ដើម្បីបន្តគ្រប់គ្រងត្រួតពិនិត្យឲ្យបានត្រឹមត្រូវច្បាស់លាស់ ឈានទៅបង្ការទប់ស្កាត់បានពីការលួចបង្វែរពីការប្រើប្រាស់ក្នុងជំនួញស្របច្បាប់ យកទៅលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

អត្ថបទដោយ៖ cambodia-nation-media