កម្ពុជា បន្តបណ្ដេញជនជាតិចិនពាក់ព័ន្ធករណីឆបោកតាមអនឡាញ៣១៩នាក់ចេញពីប្រទេស
បច្ចេកវិទ្យា (Online Scams) បញ្ចូនទៅកាន់ប្រទេសកំណើតវិញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅលើទំព័រហ្វេសប៊ុក។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា ការបណ្ដេញចេញជនជាតិចិន គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ
ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទដោយ៖ cambodia-nation-media