សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)ប្រកាសលើកកម្ពស់ដល់ការកសាងប្រព័ន្ធធនាគារនៅកម្ពុជា

 សង្គម
 ១០ កុម្ភៈ ២០២៦
 25
ការប្រកាសនេះធ្វើឡើង ក្នុងជំនួបរវាង លោកជំទាវបណ្ឌិត ជា សិរី ទេសា ភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោកស្រី Keiko Miwa ប្រធានការិយាល័យតំបន់អាស៊ីនិរតីនិងប្រជុំកោះប៉ាស៊ីហ្វិក និងសហការី នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅធនាគារជាតិនៃកម្ពុជាអគារវត្តភ្នំ។ លោកស្រី Keiko Miwa បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង IFC និងធនាគារជាតិនៃកម្ពុជា នាពេលកន្លងមក ព្រមទាំងការស្វែងយល់បន្ថែមពីវឌ្ឍនភាពនៃប្រព័ន្ធធនាគារនៅកម្ពុជា។ លោកស្រីក៏បានបន្ថែមថា IFC ត្រៀមខ្លួនក្នុងការសហការនានា ដើម្បីលើកកម្ពស់ដល់ការកសាងប្រព័ន្ធធនាគារនៅកម្ពុជាប្រកបដោយស្ថិរភាព និងសុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកជំទាវទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាងភាគីទាំងពីរនាពេលកន្លងមក និងបានថ្លែងអំណរគុណ IFC ដែលបានគាំទ្រដល់ធនាគារជាតិនៃកម្ពុជា តាមរយៈការពង្រឹងសមត្ថភាព និងជំនួយបច្ចេកទេស ព្រមទាំងបានសើ្នសុំការគាំទ្របន្ថែមទៀតដល់ការរៀបចំយន្តការគ្រប់គ្រងគុណភាពឥណទាន ក៏ដូចផ្នែកទំនាក់ទំនងគោលនយោបាយផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media