ប្រសាសន៍ សំខាន់ៗ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាល ជាមួយ សិស្សនិទ្ទេស A និងសិស្សបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី១០កុម្ភះនេះ
កាន់តែពិសេសទៅទៀតនោះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្សទាំង៣០២០ដែលបានជាប់និទ្ទេសA។
ក្នុងឱកាសសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងសិស្សបច្ចេកទេសវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តវិភាជថវិកាបន្ថែមសម្រាប់វិស័យអប់រំ តាមរយៈពង្រាយគ្រូបង្រៀនបន្ថែម វិក្រឹតការ និងជំនាញជាច្រើនទៀតដល់លោកគ្រូ អ្នកគ្រូ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង អប់រំ យុវជននិងកីឡា នឹងខិតខំធ្វើយ៉ាងណាឲ្យកុមារបានរៀនសូត្រយ៉ាង
តិច៩ឆ្នាំ ក្នុងបរិស្ថានល្អ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា បូរណភាពទឹកដី និងប្រជាពលរដ្ឋគឺជាអាទិភាពធំបំផុត ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានរួមកម្លាំងគ្នាជួយដល់បងប្អូនវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ក្រោយការឈ្លានពានរបស់ថៃ ខណៈសកម្មភាពនេះ គឺជាកម្លាំងមហាសាមគ្គីមួយក្នុងស្មារតីខ្មែរតែមួយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់ គឺដើម្បីតែឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា
ហើយក្នុងនាមរាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថាបូរណភាពទឹកដី និងប្រជាជនកម្ពុជាគឺជាអាទិភាពចម្បង ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺមានទស្សនខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបី ជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំ ដើម្បីបង្ហាញដល់ជនរួមជាតិក៍ដោយ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺជាព្រំដែនអន្តរជាតិ ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយតាមរយៈយន្តការច្បាប់អន្តរជាតិ ហើយកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាត់ការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំងនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ទោះស្ថានភាពនេះមានភាពស្មុគ្រស្មាញយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងខិតខំថែរក្សាការពារឲ្យខាងតែបាននូវបូរណភាពទឹកដី និងប្រជាជនកម្ពុជាយើងទាំងមូល។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការខិតខំដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងច្បាប់ គឺជាមូលដ្ឋានក្នុងការដោះស្រាយដោយទទួលបានផលជានិរន្តរភាព ជាព្រំដែនសុខសន្ដិភាពសម្រាប់កូនចៅយើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយោគយល់លើកិច្ចការងារនេះ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គ្រប់ក្រសួង ស្ថាប័ន និងគ្រប់វិស័យទាំងអស់ ត្រូវខិតខំដើរទៅមុខ កាន់តែលំបាក កាន់តែខិតខំ ដើម្បីដឹកនាំប្រទេសជាតិយើងដើរទៅមុខ។ អត្ថបទដោយ៖ cambodia-nation-media