អ្នកជំនាញសេដ្ឋកិច្ច៖ សេដ្ឋកិច្ចថៃ នឹងបន្តធ្លាក់ចុះខណៈសេដ្ឋកិច្ចវៀតណាមនឹងកើនឡើងខ្លាំងនៅអាស៊ាន

 សង្គម
 ១០ កុម្ភៈ ២០២៦
 11
(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ឆេង គឹមឡុង បានអះអាងថា សេដ្ឋកិច្ចរបស់ថៃបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដោយសារតែកត្តាប្រជាជន ហើយនៅក្នុងសង្រ្គាមឈ្លានពានលើព្រំដែនកម្ពុជា ក៏បានធ្វើឲ្យសេដ្ឋកិច្ចថៃ បន្តធ្លាក់ចុះខ្លាំងជាឆ្នាំកន្លងទៅ។ ក្នុងករណីនេះនឹងធ្វើឲ្យថៃ ជាប់គាំងក្នុងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ច្រើនឆ្នាំបន្តទៀត។ ចំណែកប្រទេសវៀតណាមវិញ តាមរយៈកំណែទម្រង់រដ្ឋាភិបាលថ្មី លើការលើកកម្ពស់សេដ្ឋកិច្ច ត្រូវបានអ្នកជំនាញខាងលើមើលឃើញថា វៀតណាមនឹងមិនអាចទាប់ក្នុងអន្ទាក់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ដូចថៃឡើយ ប៉ុន្តែនឹងឈានឆ្ពោះទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់យ៉ាងឆាប់រហ័ស។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ឆេង គឹមឡុង នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

អត្ថបទដោយ៖ cambodia-nation-media