“ភស្តុតាងច្បាស់ៗ! ការរំលោភបំពានខ្សែបន្ទាត់ព្រំដែនពីសំណាក់កងទ័ពថៃ គឺជាការប្រមាថដល់អធិបតេយ្យភាពជាតិកម្ពុជា”
យោងតាមខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ តំបន់នេះគឺជាទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ដែលកងទ័ពថៃមិនដែលធ្លាប់បានឈានជើងមកជាន់ឡើយ។
អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះគឺ សកម្មភាពរំលោភបំពាននេះបានកើតឡើងបន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះគឺជាសកម្មភាពគឃ្លើនរបស់យោធាថៃ ÷១. រំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ដែលបានព្រមព្រៀង ២. បំពានលើកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី
៣. រំលោភលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងអនាធិបតេយ្យ។
កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ មហាអំណាច និងបណ្តាប្រទេសនានាដែលតម្កល់ច្បាប់ជាធំ មេត្តាជួយពិនិត្យ អន្តរាគមន៍ និងដាក់សម្ពាធឱ្យកងទ័ពថៃបញ្ឈប់ទង្វើខុសច្បាប់នេះជាបន្ទាន់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ អត្ថបទដោយ៖ cambodia-nation-media