មេដឹកនាំ ប្រទេសក្នុងតំបន់ឥណ្ឌូចិន លោកអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ កំពុងមានវត្តមាននៅកម្ពុជា

រដ្ឋរយៈពេលពីរថ្ងៃ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់បណ្ឌិត ថងលុន ស៊ីសុលីត ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នៅរាជធានីភ្នំពេញ បណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ ហើយក្រៅពីកម្មវិធីទស្សនកិច្ចផ្លូវរដ្ឋហើយ
នោះ បណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានកម្មវិធីក្នុងក្របខណ្ឌបក្ស នយោបាយ ដែលជាកិច្ចប្រជុំត្រីភាគី នៃក្រុមប្រទេសតំបន់ឥណ្ឌូចិន ផងដែរ[កម្ពុជា-វៀតណាម-ឡាវ] នៅថ្ងៃទី០៧កុម្ភះ៕ អត្ថបទដោយ៖ cambodia-nation-media