ទូកុងតឺន័រក្នុងរូបភាពនេះ ត្រូវបានយោធាថៃ ដាក់ក្រោយបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន
យោធាថៃមកលើទឹកដីកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យ។
យោធាកម្ពុជានៅជួរមុខបានឱ្យដឹងថា ទូកុងតឺន័រក្នុងរូបភាពនេះ ត្រូវបានយោធាថៃ ទើបដាក់ក្រោយបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន។ ការ
ដាក់ទូរកុងតឺន័រ ធ្វើឲ្យការធ្វើដំណើរពីទីប្រជុំជនក្រុងបោយប៉ែត ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវរាំងស្ទះត្រង់បង្គោលគីឡូមែត្រ លេខ ២០-២១ ត្រង់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយត្រូវប្រើប្រាស់ផ្លូវវាងជំនួស។ កម្ពុជាបានធ្វើការតវ៉ាចំពោះសកម្មភាពនៃការឈ្លានពាន និងការរំលោភបំពានពីសំណាក់យោធាថៃ។ អត្ថបទដោយ៖ cambodia-nation-media