ច្រកអូស្មាច់ ថៃបំពានចូលកាន់កាប់ទឹកដីខ្មែរ ចម្ងាយជាង ៤០០ម៉ែត្រ ពីបង្គោលព្រំដែនលេខ ១៥
អន្តរជាតិ។
នេះបើតាម អាជ្ញាធរខេត្តឧត្តរមានជ័យ ប្រាប់ក្រុមសារព័ត៌មាន ដែលចុះយកព័ត៌មាន នៅច្រកអូរស្មាច់ ក្នុងក្រុងសំរោង ឈមច្រកចុងឆម ខេត្តសុរិន។
ក្រៅពីចូលកាន់កាប់ច្រកអូរស្មាច់ចម្ងាយរាប់រយម៉ែត្រ ដែលមានប៉ុស្ដិ៍នគរបាល ប៉ុស្ដិ៍អន្តោប្រវេសន៍ និងអគារពាណិជ្ជកម្មផ្សេងៗ បើតាមយោធាជួរមុខកម្ពុជាមូយរូប ក៏បានបង្ហាញវីដេអូដែលយោធាថៃបានកំពុងរាយបន្លាលួសកាន់កាប់ទឹកដីកម្ពុជា នៅចំណុចអូរខ្លាឃ្មុំ និងភ្នំតាថងថែមទៀតនៅថ្ងៃនេះ ដែលជាការរំលោភបទឈប់បាញ់៕ អត្ថបទដោយ៖ cambodia-nation-media