រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទស្សនាស្តង់ពិព័រណ៍មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ និងវិស័យឯកជន
រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសក្ដានុពលទេសចរណ៍ ផលិតផល និងសេវាកម្មទេសចរណ៍ដ៏សម្បូរបែបនៅរាជធានី ខេត្តនានាទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វែងយល់ និងទស្សនាការតាំងបង្ហាញនានា ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរទេសចរណ៍រាជធានី ខេត្ត និងតំណាងវិស័យឯកជន
ដើម្បីស្តាប់អំពីលទ្ធផលការងារ គម្រោងអភិវឌ្ឍ និងយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍ ដែលកំពុងអនុវត្ត និងគ្រោងអនុវត្តនាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសហការយ៉ាងជិតស្និទ្ធរវាងមន្ទីរទេសចរណ៍រាជធានី ខេត្ត និងវិស័យឯកជន ដែលបានរួមចំណែកយ៉ាងសំខាន់
ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការសហការ ការច្នៃប្រឌិត និងគុណភាពសេវាកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យមានការរីកចម្រើន ប្រកបដោយចីរភាពនៅក្នុងវិស័យទេសចរណ៍៕ អត្ថបទដោយ៖ cambodia-nation-media