មានជនបរទេស ៤៧៩នាក់បន្ថែមទៀតត្រូវបានបណ្ដេញចេញពីព្រះរាជា ណាចក្រកម្ពុជា
ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តម សេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយ កដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន
៤៧៩នាក់ (ស្រី១០៤នាក់)បន្ថែមទៀតចេញពីកម្ពុជា តាមតាមប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជនបរទេសទាំងនេះ មាន៨សញ្ជាតិ រួមមាន សញ្ជាតិ ហ្វីលីពីន, ឥណ្ឌា, ឥណ្ឌូនេស៊ី, ប៉ាគីស្ថាន, ចិន,កូរ៉េ , បង់ក្លាដេស និងម៉ាឡេស៊ី ។
ក្នុងចំណោមនេះមានជនជាតិចិន (២៤១នាក់) និងជនជាតិហ្វីលីពីន (១៩០នាក់)៕ អត្ថបទដោយ៖ cambodia-nation-media