សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានប្រគល់ជូនម៉ូតូ ១គ្រឿង ដល់វីរកងទ័ព “អែម សុភក្រ្តា”កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន
នាំយកម៉ូតូ ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ប្រគល់ជូន វីរកងទ័ព "អែម សុភក្រ្តា" អាយុ ៣៥ឆ្នាំ រស់នៅស្រុកជុំគិរី ខេត្តកំពត ដែល
ជាទាហានជួរមុខទិសភ្នំទ្រព្យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីព្យាបាលជំងឺកន្ទួលលើស្បែក ហឹងត្រចៀក និងស្រវាំងភ្នែក ។
ក្រោយពីទទួលបានការព្យាបាលយ៉ាងដិតដល់ អាការ:របស់គាត់បានធូរស្រាលច្រើន ហើយបានចេញពីមន្ទីរពេទ្យនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ។
វីរកងទ័ពមានសេចក្តីត្រេកអរជាពន់ពេក ហើយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តមហាសប្បុរស និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលនៃ
ព្រះរាជាណាចក្រកម្ពុជាដែលតែងតែផ្តល់ភាពកក់ក្តៅចំពោះវីរកងទ័ពគ្រប់ៗរូប។ អត្ថបទដោយ៖ cambodia-nation-media