ក្រសួងទេសចរណ៍ ចែកបណ្ណសរសើរជូនដល់មន្ត្រីរាជការក្រសួងទេសចរណ៍

 សង្គម
 ០៥ កុម្ភៈ ២០២៦
 8
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចែកបណ្ណសរសើរ ជូនដល់មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ដែលបានបំពេញភារកិច្ចប្រកបដោយភាពខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារតាមវិស័យទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ បន្តរក្សានូវស្មារតីទទួលខុសត្រូវ វិន័យការងារ និងសាមគ្គីភាពក្នុងស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និង គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

អត្ថបទដោយ៖ cambodia-nation-media