ប្រតិបត្តិការចុះបង្ក្រាបអាជីវកម្មប្ដូរប្រាក់ និងជួញដូររូបិយបណ្ណគ្រីបតូ ឬកាសអេឡិចត្រូនិក (USDT) ដោយពុំមានអាជ្ញាបណ្ណនេះ

 សង្គម
 ០៤ កុម្ភៈ ២០២៦
 39
កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធនាគារជាតិនៃកម្ពុជា និយ័តករមូលបត្រកម្ពុជា និយ័តករបញ្ចាំអចលនវត្ថុ និងប្រាតិភោគដោយអនុប្បទាន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងនៅតំបន់កោះពេជ្រ ដែលត្រូវបានសង្ស័យថា កំពុងប្រកបអាជីវកម្មប្ដូរប្រាក់ និងជួញដូររូបិយបណ្ណគ្រីបតូ ឬកាសអេឡិចត្រូនិក (USDT) ដោយពុំមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ ប្រតិបត្តិការចុះបង្ក្រាបអាជីវកម្មប្ដូរប្រាក់ និងជួញដូររូបិយបណ្ណគ្រីបតូ ឬកាសអេឡិចត្រូនិក (USDT) ដោយពុំមានអាជ្ញាបណ្ណនេះ បានធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៦។ ជាលទ្ធផល សមត្ថកិច្ចបានបិទទីតាំងអាជីវកម្មចំនួន៣នៅតំបន់កោះពេជ្រ និងរឹបអូសវត្ថុតាងយកទៅរក្សាទុក នៅក្រោមការគ្រប់គ្រងរបស់កម្លាំងជំនាញ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងទៅតុលាការ។

អត្ថបទដោយ៖ cambodia-nation-media