នៅពេលស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ បើកចរាចរណ៍ នឹងរួមចំណែកដល់សេដ្ឋកចិ្ច
ប្រសព្វ ប្រវែង១៧៦១ម៉ែត្រ បើកឱ្យចរាចរណ៍ នាពេលខាងមុខ នឹងចូលរួមចំណែក ដល់សេដ្ឋកិច្ចក្នុងស្រុក ។
យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាបានឱ្យដឹងថា លោកមានសេចក្តីសោមនស្សរីករាយ ដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបានលទ្ធផល ៩៨,៨៧% ។
ជាមួយនឹងវឌ្ឍនភាពនៃស្ពាននេះ ឯកអគ្គរដ្ឋទូតចិន សង្ឃឹមថា ការបើកឱ្យធ្វើចរាចរណ៍សម្រាប់ ស្ពាននេះក្នុងពេលឆាប់ៗ ខាងមុខ នឹងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជន ។
សូមបញ្ជាក់ថា គម្រោងស្ពាននេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ។ ចំណែកឯ
ត្រើយខាងកើតវិញ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ ៕ អត្ថបទដោយ៖ cambodia-nation-media