ជំនួបពិភាក្សាការងាររវាងឯកឧត្តម កែវ រ៉េមី និងឯកអគ្គរដ្ឋទូតបារាំង ស្តីពីសិទ្ធិមនុស្ស និងបញ្ហាព្រំដែន

 សង្គម
 ០៣ កុម្ភៈ ២០២៦
 21
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស និងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាលើសេចក្តីថ្លែងការណ៍រួមស្តីពី “ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា” និង បានលើកឡើងពីគម្រោងកិច្ចសហការជាមួយអូស្រ្តាលី (AHRC) ក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើសមភាពយេនឌ័រ និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ទន្ទឹមនឹងនេះ ឯកឧត្តម កែវ រ៉េមី ក៏បានបង្ហាញនូវក្តីបារម្ភចំពោះសិទ្ធិរបស់ជនភៀសសឹកកម្ពុជាជាងមួយសែននាក់ ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

អត្ថបទដោយ៖ cambodia-nation-media