អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះអនុវត្តគម្រោងគ្រួសាររឹងមាំនៅខេត្តព្រះសីហនុ
ក្រុមការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណៈ ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន បានចុះអនុវត្តនូវគម្រោងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម(UNODC)ស្ដីពីគ្រួសាររឹងមាំ ដែលសហការអនុវត្តជាមួយបណ្ដាញក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ខេត្តព្រះសីហនុ ។
លោក ហម គឹមលី តំណាងក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ខេត្តសីហនុ បានស្វាគមន៍និងធ្វើកិច្ចសហការអនុវត្តគម្រោងឲ្យទទួលបានជោគជ័យ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបឲ្យដឹងពីការអនុវត្តថា គម្រោងនោះបាននិយាយពីរបៀបអភិវឌ្ឍគ្រួសារធ្វើយ៉ាងណាឨ្យគ្រួសារចុះសម្រុងគ្នាមានទំនាក់ទំនងល្អក្នុង
គ្រួសារ (អាណាព្យាបាល និងកូនចៅ) និងផ្តល់នូវគំនិនល្អៗដល់កូនចៅរបស់ពួកគេក្នុងការដោះស្រាយសម្ពាធមិត្តភក្តិ (Peer Pressure) សម្រាប់កុមារ និងក្មេងជំទង់ អាយុពី៨ឆ្នាំ ទៅ ១៦ឆ្នាំ ក្នុងគោលបំណងអភិវឌ្ឍជំនាញរបស់ក្មេងៗក្នុងការដោះស្រាយ បញ្ហាសម្ពាធពីមិត្តភក្តិ ជួយកុមារគិតអំពីរឿងដែលពួកគេអាចធ្វើបានហើយធ្វើឱ្យអ្នកផ្សេងទៀតយល់
ស្របតាមនិងបង្រៀនពីចំណុចវិជ្ជមានក្នុងការសម្របខ្លួនជាមួយអ្នកដទៃ ព្រមទាំងការឆ្លើយតបទៅនឹងការដាក់សម្ពាធពីមិត្តភក្តិ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់បន្ថែមថាគម្រោងនេះនឹងអនុវត្តទៅលើក្រុមគ្រួសារចំនួន១៥ គ្រួសារដែលជាសមាជិកកាន់សាសនាគ្រីស្ទក្នុងសហគមន៍នៃខេត្តព្រះសីហនុ។ អត្ថបទដោយ៖ cambodia-nation-media