អាជ្ញាធរខេត្តកំពង់ចាម ហាមពលរដ្ឋកុំទៅក្បែរទីតាំងបាក់ស្រុតច្រាំងទន្លេ ប្រមាណ១០០ម៉ែត្រនៅក្រុងកំពង់ចាម
ទន្លេមេគង្គខេត្តកំពង់ចាមឆ្នាំនេះ បានហក់ឡើងលឿន និងស្រកចុះទៅវិញក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការប្រេះស្រុតយ៉ាងដំណំ។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងដាក់ចេញនូវវិធានការបន្ទាន់ ក្នុងការស្តារ និងបញ្ជៀសហានិភ័យ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរសង្កាត់ ក្រុងកំពង់ចាម ឲ្យរៀបចំដាក់ស្លាក
សញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលប្រេះស្រុត និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការធ្វេីដំណេីរ និងប្រកបរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីជៀសវាងគ្រោះថ្នាក់ចំពោះអ្នកធ្វើដំណើរឆ្លងកាត់។
ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រៀបចំក្រុមការងារចុះសិក្សាស្ថានភាពជាក់ស្តែង ចំពោះករណីនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅ
គណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលកន្លែងប្រេះស្រុតនេះឡើងវិញ ហើយក៏ជាការការពារ កុំឲ្យបាក់ច្រាំងទន្លេកាន់តែខ្លាំង និងមានហានិភ័យកាន់តែខ្ពស់៕ អត្ថបទដោយ៖ cambodia-nation-media