កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូនានា ជាពិសេសហ្វីលីពីន

 សង្គម
 ៣០ មករា ២០២៦
 55
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។កិច្ចប្រជុំបានជ្រាបអំពីវឌ្ឍនភាពដែលសម្រេចបាន និងយន្តការនានា ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) អោយមានប្រសិទ្ធភាព ជាពិសេសគឺការយកចិត្ត ទុកដាក់ អោយសម្រេចបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង និងប្រក្រតីភាពក្នុងប្រទេសមីយ៉ាន់ម៉ា។សំរាប់កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូនានា ជាពិសេសហ្វីលីពីន ក្នុងស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមនានាដើម្បីបន្ធូបន្ថយភាពតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទដោយ៖ cambodia-nation-media