អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងធម្មការនិងសាសនាជួបពិភាក្សាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

 សង្គម
 ២៩ មករា ២០២៦
 72
ភ្នំពេញ: ទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួង អង្គភាពទាំងពីរ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ ប្រតិភូអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងប្រតិភូរបស់ក្រសួងធម្ មការនិងសាសនាដឹកនាំដោយឯកឧត្តម កៅ សុខអាន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានជួបប្រជុំគ្នាដើម្បីពិភាក្សារួមគ្នាបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យធម្មការនិងសាសនា។ ក្នុងឱកាសដ៏សែនស្និទស្នាលនោះ ក្នុងនាមឯកឧត្តម ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រតិភូនៃក្រសួងអង្គភាពទាំងពីរបានសម្ដែងនូវការសាទរនូវកិច្ចខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០២៥ កន្លងមកហើយគាំទ្រទៅដល់ផែនការ សកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០២៦ បន្តទៀត។

អត្ថបទដោយ៖ cambodia-nation-media