ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញយុទ្ធសាស្ត្រ «សមរភូមិរួមគ្នា» ដើម្បីលុបបំបាត់គ្រឿងញៀន ពីសង្គមកម្ពុជា
ណែនាំ និងយុទ្ធ សាស្ត្រមុតស្រួច ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយសង្កត់ធ្ងន់ លើការចូលរួមពីគ្រប់មជ្ឈដ្ឋាន។
ការរួមបញ្ចូលគ្នា រវាងការអប់រំ និងការអនុវត្តច្បាប់ យោងតាមប្រសាសន៍របស់ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី លទ្ធផលប្រកប ដោយចីរភាព អាចសម្រេចទៅបានលុះត្រា
តែមានការអនុវត្តទន្ទឹមគ្នានូវគោលការណ៍ពីរ៖
ការបង្ការជាចម្បង៖ ជំរុញការអប់រំផ្សព្វផ្សាយឱ្យដល់គ្រប់ស្រទាប់វណ្ណៈ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ពីមហន្តរាយនៃគ្រឿងញៀន។
វិធានការច្បាប់តឹងរ៉ឹង៖ ពង្រឹងការបង្ក្រាបរាល់សកម្មភាពនាំចូល កែច្នៃ និងផលិតគ្រឿងញៀនខុសច្បាប់និង
ការយល់ដឹងពីហានិភ័យភូមិសាស្ត្រ។
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានលើកឡើងដោយស្មោះត្រង់ថា កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពប្រឈមខ្លាំង ដោយសារភូមិសាស្ត្រ ស្ថិតនៅក្បែរតំបន់
ផលិតគ្រឿងញៀនដ៏ធំ «ត្រីកោណមាស»។ ឯកឧត្តម សន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានទទួលស្គាល់ថា ស្ថានភាពព្រំដែន មានភាពស្មុគស្មាញ ហើយការយាមកាម នៅតាមចំណុចខ្លះនៅមានចន្លោះប្រហោង ដែលទាមទារឱ្យមានការបង្កើន ការប្រុងប្រយ័ត្នទ្វេរដង។
ជាសារទៅកាន់យុវជន និងគ្រួសារ
ចំណុចដ៏មានឥទ្ធិពលបំផុតនៃប្រសាសន៍ របស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី គឺការផ្ដោតលើធនធានមនុស្ស ពិសេស យុវជន ដែលជាសសរទ្រូង ប្រទេស
ជាតិ។ បើយុវជនរងគ្រោះដោយគ្រឿងញៀន នោះកម្លាំងកសាងជាតិ ក៏ត្រូវចុះខ្សោយ។
គ្រួសារគឺជាគ្រឹះ៖ ឯកឧត្តម សន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តីអំពាវនាវឱ្យឪពុកម្តាយ គ្រប់រូប ក្លាយជាភ្នាក់ងារតាមដាន និងអប់រំកូនចៅ ដោយផ្ទាល់។
ជាចុងក្រោយ ឯកឧត្តម សន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានប្រៀបធៀបថា បញ្ហាគ្រឿងញៀនគឺដូចទៅនឹង ច្បាប់ចរាចរណ៍ ដែលមិនអាចពឹងផ្អែក តែលើសមត្ថកិច្ចម្នាក់ៗបាន
ឡើយ។ វាទាមទារឱ្យមាន «ស្មារតីភ្ញាក់រលឹក» និង ការសហការគ្នា ជាធ្លុងមួយ ពីគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីឈានទៅរកសង្គមមួយដែលគ្មានគ្រឿងញៀន។
សូមជំរាបថា ប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេតសាវឿន ឧបនាយករដ្ឋមន្ត្រី ខាងលើ ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ អនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ មករា ឆ្នាំ២០២៦៕ អត្ថបទដោយ៖ cambodia-nation-media