សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តឡើងអគារថ្មីព្រឹទ្ធសភាកម្ពុជា
បានអញ្ជើញសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តសុំសេចក្តីសុខសេចក្តីចម្រើនឡើងអគារថ្មីព្រឹទ្ធសភាកម្ពុជា ដែលទើបសាងសង់រួចរាល់។
អគារថ្មីព្រឹទ្ធសភា ដែលមានឈ្មោះថា «វិមានសាមគ្គីភាព» បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ អគារនេះមានបណ្តោយប្រវែង៧៩ម៉ែត្រ និងទទឹង
ប្រវែង៤៧ម៉ែត្រ មានកម្ពស់បួនជាន់ សម្រាប់ធ្វើជាអគារបំពេញការងាររបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាសាលប្រជុំព្រឹទ្ធសភា ព្រមទាំងជាកន្លែងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនានា។
ការសាងសង់អគារថ្មីនេះ បានប្រើប្រាស់ថវិកាដែលទទួលបានពីការចូលរួមវិភាគទានរបស់សប្បុរសជននានា ដោយពុំបានប្រើប្រាស់ថវិកាជាតិនោះទេ។

ក្នុងពិធីក្រុងពាលីចម្រើនព្រះបរិត្តនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបូជាទៀនធូប ថ្វាយផ្ញាផ្ញី ផល្លានុផល និងគ្រឿងរណ្តាប់នានា ដល់ម្ចាស់ទឹកម្ចាស់ដី និងព្រះរតនត្រ័យ និងមានការសូត្រមន្តប្រោសព្រំសុំសិរីសួស្តីទៅតាមប្រពៃណីរបស់ខ្មែរ៕ អត្ថបទដោយ៖ cambodia-nation-media