ស្ត្រីទី១ ចូលរួមប្រមូលកសិផលដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” នៅសាលាបឋមសិក្សាភ្នំពេញថ្មី

 សង្គម
 7 ថ្ងៃមុន
 44
ដំណាំកសិផលជាច្រើនប្រភេទ ច្រើនមុខ ដែលដាំដោយទឹកចិត្តបេះដូងខ្មែរ ក្នុងស្មារតីរួមគ្នាដើម្បីជាតិខ្មែរ ត្រូវបានប្រមូលផល និងធ្វើការវេចខ្ចប់យ៉ាងល្អស្អាត ត្រៀមចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាជនភៀសសឹកនៅតាមជំរំនានា។ សកម្មភាពនៃការប្រមូលផលបន្លែនេះ មានវត្តមានចូលរួម ពីសំណាក់ស្ត្រីទី១នៃកម្ពុជា លោកជំទាវ បណ្ឌិត ពេជ ចន្ទ័មុន្នី ហ៊ុនម៉ាណែត។ គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្នុងពិធីបើកចលនា “យើងរួមគ្នាដើម្បីជាតិ” លោកជំទាវបណ្ឌិត ពេជ ចន្ទ័មុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា “ដើម្បីបង្កើនទឹកចិត្ត និង កម្លាំងខ្មែរជួយខ្មែរ លោកជំទាវបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាពធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកបានមួយចំនួន”៕

អត្ថបទដោយ៖ cambodia-nation-media