មន្ត្រីឧទ្យានុរក្ស-កម្លាំងកងរាជអាវុធហត្ថ- អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោះអន្ទាក់សត្វព្រៃក្នុងខេត្តកោះកុង

 សង្គម
 ១៦ មករា ២០២៦
 26
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ បានចុះល្បាត រុករក និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រសំខាន់ៗចំនួនពីរ។ នៅក្នុងប្រតិបត្តិការដំបូង នៅដែនជម្រកសត្វព្រៃតាតៃ (ស្នាក់ការល្បាតវាលពីរ) ស្ថិតក្នុងស្រុកថ្មបាំង ក្រុមការងារបានដោះអន្ទាក់សត្វព្រៃបានចំនួន ៦៨ខ្សែ។ ដោយឡែក ក្នុងថ្ងៃដដែលនោះ នៅស្នាក់ការល្បាតត្រពាំងរូង ក្នុងស្រុកកោះកុង មន្ត្រីឧទ្យានុរក្សបានបន្តដោះអន្ទាក់បានចំនួន ៤៩ខ្សែ, លប ០២ដៃ, សន្ទូចកន្ធាយ ១០ខ្សែ (ស្មើនឹង ១០០ផ្លែ) និងរឹបអូសបានដុំឆក់ចំនួន ០១គ្រឿង ផងដែរ។ បច្ចុប្បន្ន វត្ថុតាងដែលដកហូតបានទាំងអស់ ត្រូវបានក្រុមការងារនាំយកទៅរក្សាទុកនៅតាមស្នាក់ការល្បាតរៀងៗខ្លួនដើម្បីបន្តនីតិវិធី។

អត្ថបទដោយ៖ cambodia-nation-media