ក្រសួងការពារជាតិកម្ពុជា ស្វាគមន៍អនុព័ន្ធយោធា សាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ

 សង្គម
 ១២ មករា ២០២៦
 45
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ វរសេនីយ៍ឯក វិឡៃសន ស៊ីស៊ុមបាត់ (Vilaysone Sisombath) នាយការិយាល័យអនុព័ន្ធយោធា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ(ចាស់) ដែលបានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ជម្រាបលា និងបំពាក់មេដាយ និងបានបង្ហាញមុខ វរសេនីយ៍ឯក ឡាតសាក់ឃុន វង្សភោស៊ី (Latsakhoun Vongphosy) នាយការិយាល័យ អនុព័ន្ធយោធាសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ (ថ្មី) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅ ទីស្ដីការក្រសួងការពារជាតិ។

អត្ថបទដោយ៖ cambodia-nation-media