អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំផែនការ យុទ្ធសាស្ត្រថ្មីសម្រាប់ដើមឆ្នាំ ២០២៦

 សង្គម
 ០៩ មករា ២០២៦
 62
នៅក្នុងស្មារតីបន្តពង្រឹងសន្តិសុខ និងសុខុមាលភាពសង្គម នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ រួមមាន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង តំណាងខុទ្ទកាល័យ ទីប្រឹក្សា ប្រធាននាយកដ្ឋាន និងមន្ទីរពិសោធន៍ ព្រមទាំងជំនួយការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ដើម្បីរួមគ្នាពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារឆ្នាំចាស់។ សកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់អាជ្ញាធរជាតិ ក្នុងការតាមដាន និងជំរុញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើងពីមួយខែទៅមួយខែ ដើម្បីការពារយុវជន និងប្រជាពលរដ្ឋឱ្យផុតពីគ្រោះថ្នាក់នៃគ្រឿងញៀន។

អត្ថបទដោយ៖ cambodia-nation-media