សម្តេចតេជោ ហ៊ុន សែន៖ ថៃ បានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោល ដោយបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា និងគោលដៅស៊ីវិលនានា ឥតរើសមុខ
៧ មករា បានមានប្រសាសន៍ថា ប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជា នៅតាមបណ្តោយព្រំដែនក្រោមលេសការពារសន្តិសុខ
និងអធិបតេយ្យរបស់ថៃ។ នៅក្នុងសកម្មភាពរំលោភបំពាននេះ កង យោធាថៃបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យ របស់កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ ដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ ប្រភេទ ទាំងជើងគោក ជើងទឹក និងជើងអាកាស បង្កនូវមហន្តរាយ
យ៉ាងធំធេងដល់ប្រជាពលរដ្ឋយើងដែល កំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសកម្មភាពបែបនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ៕ អត្ថបទដោយ៖ cambodia-nation-media