ស្ត្រីទី១កម្ពុជា៖ រាជរដ្ឋាភិបាលមិនទុកគ្រួសារកងទ័ព និងជនភៀសសឹកណាម្នាក់ឲ្យនៅឯកោ

 សង្គម
 ០៦ មករា ២០២៦
 16
ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃកម្ពុជា មានប្រសាសន៍ថា "គ្រួសារកងទ័ព និងជនភៀសសឹក គឺជាការគិតគូរដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាល បន្ទាប់ពីកិច្ចការបញ្ជាផ្ទាល់ ក្នុងការប្រយុទ្ធតតាំងប្រឆាំង នឹងអំពើឈ្លានពានរបស់កងទ័ពថៃ តាមរយៈការរៀបចំនូវទីជម្រកនៅកន្លែងសុវត្ថិភាព ការផ្ដល់ស្បៀងបន្ទាន់ ការផ្ដល់នូវសេវាសុខាភិបាលជាប្រចាំ និងការគិតគូរពីបញ្ហាអនាម័យបរិស្ថាន" ៕

អត្ថបទដោយ៖ cambodia-nation-media