ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ជួបប្រតិភូសារព័ត៏មាន CNM

 សង្គម
 2 ថ្ងៃមុន
 80
រាជធានីភ្នំពេញ: ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានទទួលជួបប្រតិភូរបស់ទូរទស្សន៍ cnn ដែលដឹកនាំដោយលោក ខេវិន ស៊ូ អគ្គនាយក ដើម្បីពិភាក្សាការងារ។ ក្នុងឱកាសនោះ លោក ខេវិន ស៊ូ បានរាយការណ៍ជូនពីដំណើរការអនុវត្តខ្លឹមសារអនុសរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយលោកបានសម្ដែងនូវការអរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានផ្ដល់ឱកាសឲ្យក្រុមហ៊ុនលោកអាចចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយ:ការ បង្កើតនូវព័ត៌មានសកម្មភាពថ្នាក់ដឹកនាំ និងមាតិកាជំរុញការប្រើប្រាស់App NoDrug ហើយលោកបានប្ដេជ្ញាចូលរួមចំណែកឲ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀតនៅក្នុងឆ្នាំ២០២៦។ ក្នុងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គ លេខាធិការ បានថ្លែងនូវអំណរគុណនិងកោតសរសើរដល់ការចូលរួមចំណែកពីទូរទស្សន៍CNM លើមាតិកាព័ត៌មានថ្នាក់ដឹកនាំ ព្រឹត្តិការណ៍ថ្មីពីកម្ពុជា ក៏ដូចជាមាតិកាព័ត៌មានដែលបង្ហាញការពិតពីកម្ពុជាជូនទៅដល់ប្រជាពលរដ្ឋចិនក៏ដូចជាពិភពលោកបានដឹងនិងស្គាល់កម្ពុជា។ ជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងពីការបន្តការគាំទ្រធ្វើយ៉ាងណាដើម្បីឲ្យការចូលរួមរបស់ទូរទស្សន៍CNM អាចដំណើរការការងាររបស់ខ្លួនបានដោយរលូននិងជោគជ័យទទួលបានការគាំទ្រពីទស្សនិកជនបន្ថែមទៀត។

អត្ថបទដោយ៖ cambodia-nation-media