សហរដ្ឋអាមេរិក បន្តអំពាវនាវឱ្យថៃ និងកម្ពុជាបញ្ចប់ជម្លោះ ដកអាវុធធន់ធ្ងរ ត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ

 សង្គម
 3 ថ្ងៃមុន
 48
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ (ម៉ោងនៅវ៉ាស៊ីនតោន) ជាថ្មីម្ដងទៀតនៅតែបន្តអំពាវនាវឱ្យថៃ និងកម្ពុជាបញ្ចប់អរិភាពនឹងគ្នា ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់គ្រាប់មីន និងអនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Tommy Pigott។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Tommy Pigott បានអំពាវនាវឱ្យភាគីទាំង២ អនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ក្នុងនោះរួមមានយន្ដការនានាដើម្បី ពន្លឿនការដោះមីនដោយមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែន។ «យើងស្វាគមន៍បណ្ដាមេដឹកនាំអាស៊ានជួបជុំគ្នាក្នុងសប្ដាហ៍នេះដើម្បីគាំទ្រដល់ថៃ និងកម្ពុជាឱ្យគោរពតាមយ៉ាងពេញលេញនូវ ការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការបិទបញ្ចប់ជម្លោះ»។ គួរបញ្ជាក់ថា បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំពិសេសមួយក្នុងទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ស្ដីពីបញ្ហាជម្លោះព្រំដែនរវាងថៃ និងកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media