កម្ពុជា មិនមែនក្មេងបៀមដៃទេ ហើយប្រាប់ទៅថៃ ថា កម្ពុជាមានច្រក ដឹកជំនិញតាមសមុទ្រចម្រុះស្របតាមច្បប់ និងវិធានអន្តរជាតិ

 សង្គម
 ១៥ ធ្នូ ២០២៥
 34
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា លោក ផន រឹម បានលើកឡើងថា កម្ពុជាមិនមែន ជាក្មេងបៀមដៃនោះទេ ហើយសូមប្រាប់ទៅភាគីថៃថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បប់ និងវិធានអន្តរជាតិផងដែរ។ ការឆ្លើយតបរបស់អ្ននាំពាក្យក្រសួងសាធារណៈ និងដឹកជញ្ជូនកម្ពុជារូបនេះ គឺបានធ្វើឡើងក្រោយយោធាថៃបានចេញបញ្ជាឱ្យបិទឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ប្រេង និងសម្ភារៈយោធាដែលកំពុងដឹកជញ្ជូនចូលមកក្នុងប្រទេសកម្ពុជា កាលពីកន្លងទៅថ្មីៗនេះ។ អ្នកនាំពាក្យក្រសួងក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ផន រឹម បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃ ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមានបិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមបហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។ លោកផន រឹម បានសង្កត់ធ្ងន់ថា« កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ»។ លោក បានប្រាប់ទៅភាគីថៃទៀតថា«កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បប់ និងវិធានអន្តរជាតិ»៕

អត្ថបទដោយ៖ cambodia-nation-media