រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពាវនាវឱ្យកម្ពុជា និងថៃ បង្ហាញការអត់ធ្មត់ជាបន្ទាន់
ស៊ីវិល និងត្រឡប់ទៅការសន្ទនាវិញ។
នេះបើយោងតាមគណនីបណ្តាញសង្គម X របស់ លោកជំទាវ ផ្សាយនៅរាត្រីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។
លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការប្រយុទ្ធគ្នាជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការបាត់បង់ជីវិតដ៏សោកនាដកម្ម រួមទាំងជនស៊ីវិល។
ជាមួយគ្នានេះ លោកជំទាវ ក៏បានណែនាំឱ្យជនជាតិអង់គ្លេសគួរតែបន្តអនុវត្តតាមការណែនាំអំពីការធ្វើដំណើរទៅកាន់តំបន់ហានិភ័យ។
សូមជំរាបថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥
ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់បានភៀសខ្លួន ខណៈដែលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញឋ៕ អត្ថបទដោយ៖ cambodia-nation-media