ឧបនាយករដ្ឋមន្ត្រី នេតសាវឿន ប្រាប់រដ្ឋមន្ត្រីការបរទេសវៀតណាមថា ថ្ងៃនេះ ថៃកំពុងវាយប្រហារកម្ពុជា ដោយសព្វាវុធធន់ធ្ងន់

 សង្គម
 ០៨ ធ្នូ ២០២៥
 77
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី  នាល្ងាចថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលជួបសំដែងការគួសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម និងគណ:ប្រតិភូ ដែលមកបំពេញទស្សន:កិច្ចកម្ពុជា។ នៅក្នុងជំនួបដែលបានធ្វើឡើង នៅសាលសវនាការ ឯកឧត្តមសន្តិបណ្ឌិត នាអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលក្រៅពីការស្វាគមន៍ភ្ញៀវ និងប្រតិភូរួមដំណើរ ក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តម សន្តិបណ្ឌិត ឩបនាយករដ្ឋមន្ត្រី នេត សាវឿន បានជំរាបជូនភ្ញៀវ ពីការលើកកម្មវិធីនានា របស់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា ជាមួយមិត្តភក្តិបរទេស ដោយសារតែ កំពុងរួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាលើកម្លាំងប្រដាប់ អាវុធទប់ទល់ ជាមួយការឈ្លានពាន របស់យោធាថៃ ដែលបានបើកការវាយ ប្រហារពីទ្រង់ទ្រាយតូចនិងធំឡើងៗ មកលើបូរណភាពទឹកដីកម្ពុជា។ សូមជំរាបថា តាំងពីល្ងាចថ្ងៃទី០៧ និងស្ទើពេញមួយថ្ងៃទី០៨ធ្នូនេះ យោធាថៃ បានបើកការវាយប្រហារដោយកំលាំងយោធានិងប្រើប្រាស់ សព្វាវុធធុនធ្ងន់កាន់តែខ្លាំង មកលើ មូលដ្ឋានយោធា និងជនសីវិលកម្ពុជា នៅតាមព្រំដែន បណ្តាលអោយមានអ្នកពលី បាត់បង់ជិវិតនុងរបួស រួមជនភាសិករាប់សិបម៉ឺននាក់ ជន្លៀសទៅកន្លែងសុវត្ថិភាព។ ដើម្បីទ្រោលស្ថានការណ៍ សម្តេចតេជោហ៊ុនសែន បានប្រកាសលុបចោលកម្មវិធីការងារផ្សេងទាំងអស់ និងបានសូមការយោគយល់ពីភ្ញៀវជាតិនិង អន្តរជាតិ ដែលមិនអាចជួបសម្តេចផ្ទាល់ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន៕

អត្ថបទដោយ៖ cambodia-nation-media