អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងបន្តរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug
អត្ថប្រយោជន៍App NoDrug ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកសាស្ត្រាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងបានលើកឡើងថាបញ្ហាគ្រឿងញៀនជាបញ្ហារួមហើយនិស្សិតទាំងអស់មាន
កាតព្វកិច្ចក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ
បានថ្លែងអំណរគុណនិងបានលើកឡើងថាសាលាជាថ្នាលបណ្ដុះនូវធនធានមនុស្សសម្រាប់ធ្វើការអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើនដែលក្នុងនោះធនធានទាំងអស់ត្រូវតែជាធនធានមានសុខភាពល្អ មិនទៅប៉ះពាល់គ្រឿងញៀននាំឲ្យខូចសុខភាពបង្កើតបញ្ហានិងបន្ទុកដល់សង្គមជាតិ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តទៀតថា បញ្ហាគ្រឿងញៀននៅតែបង្កមហន្តរាយដល់ធនធានមនុស្សពិសេសយុវជនហើយវានឹងបង្កមហន្តរាយរឹតតែ
អាក្រក់បន្ថែមទៀតប្រសិនមិនមានការចូលរួមប្រយុទ្ធប្រឆាំងពីប្រជាពលរដ្ឋនៅមូលដ្ឋាននិងបានសំណូមពរដល់និស្សិតចូលរួមប្រើប្រាស់និងផ្សព្វផ្សាយឱ្យក្រុមគ្រួសារប្រើប្រាស់App
NoDrug ដើម្បីចំណេះដឹង ព័ត៌មាន និងរាយការណ៍រាល់ករណីគ្រឿងញៀនដោយគ្មានអត្តសញ្ញាណអ្នករាយការណ៍
ហើយទទួលបានការដោះស្រាយទាន់ពេលវេលា។
វាគ្មិនឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានប្រាប់ឱ្យដឹងថា និស្សិតបានយល់ដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និ

ងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់App NoDrug។ អត្ថបទដោយ៖ cambodia-nation-media