កម្ពុជាស្នើ​សុំ​ឱ្យ​អង្គការ​កាកបាទ ក្រហមអន្តរជាតិ (ICRC) បន្តតាមដាន​សុខទុក្ខ​របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ​ដោះលែងយោធិនកម្ពុជាមកវិញ

 សង្គម
 ០២ ធ្នូ ២០២៥
 16
ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងបែបនេះប្រាប់លោក Gilles Carbonnier  អនុ​ប្រធាន​អង្គការកាកបាទ​ក្រហម​អន្តរជាតិ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅប្រទេសស្វីស។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អង្គការកាក បាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែល​ត្រូវ​បានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់​របស់យោធាថៃ។ ឯកឧត្តម ក៏បានស្នើ​ដល់​អង្គការ​កាកបាទក្រហមអន្តរជាតិ បន្តតាមដាន​សុខទុក្ខ​របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ​ដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។ លោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទ ក្រហមអន្តរជាតិ នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ៕

អត្ថបទដោយ៖ cambodia-nation-media