កម្ពុជា និងឥណ្ឌូនេសី ពិភាក្សាអំពីចំណុចស្នូលសំខាន់ៗរួមមានកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ
ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហ ប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជំនួបសម្ដែងការគួរសមរបស់ ឯកឧត្តម Anis Matta អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីចំណុចស្នូលសំខាន់ៗរួមមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសផ្តោតសំខាន់លើឱកាសវិនិយោគ និង
ពាណិជ្ជកម្ម ភាពសុខដុមរមនានៃការរស់នៅរបស់ប្រជាជនឥស្លាមនៅលើទឹកដីប្រទេសកម្ពុជា៕ អត្ថបទដោយ៖ cambodia-nation-media