កម្ពុជាអំពាវនាវដល់រដ្ឋភាគីទាំងអស់រក្សានូវបទដ្ឋាននិងស្មារតីនៃអនុសញ្ញាអូតាវ៉ា មិនត្រូវកេងចំណេញផលប្រយោជន៍
ចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌ដែលជាបេះដូងនៃអនុសញ្ញានេះឡើយ។ ជាពិសេស រួមគ្នាសម្រេចឱ្យបាននូវផែនការសកម្មភាព និងសេចក្តីថ្លែងការនយោបាយសៀម រាប-អង្គរ ដេីម្បីបោសសម្អាត អតីតកាល និងកសាងអនាគតមួយ ដែលមានសន្តិភាពសម្រាប់មនុស្សជាតិ។
ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ បានបញ្ជាក់ពីគោលការណ៍នៃកម្មវិធីសកម្មភាពមីនរបស់កម្ពុជា ដែលធ្វើឡេីងប្រកបដោយតម្លាភាព ប្រកប ដោយវិជ្ជាជីវៈ និងអនុលោមតាមកាតព្វកិច្ចរបស់ខ្លូន ដើម្បីធានាបាននូវទំនុកចិត្តរវាងរដ្ឋភាគីរហូតដល់កម្ពុជាទទួលបានការវាយតម្លៃខ្ពស់ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន ការគ្រប់គ្រងព័ត៌មាន និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ទៀតថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលដៅនៃអនុសញ្ញានេះ ហើយនឹងបន្តពង្រឹងសមត្ថភាពជាតិ គាំទ្រជនរង
គ្រោះ ចែករំលែកជំនាញទៅកាន់ពិភពលោក និងផ្តល់ការគាំទ្រទៅតាមតម្រូវការនិងការស្នើសុំរបស់ប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារមីន។
ឯកឧត្ដម លី ធុជ លេីកឡេីងទៀតថា កម្ពុជាទទួលស្គាល់ថា តំបន់ព្រំដែននៅប្រទេសមួយចំនួន នៅបន្តរងគ្រោះដោយសារមីនដូចកម្ពុជា ដែលមានភាពស្មុគស្មាញ បន្សល់ទុកដោយសង្គ្រាមពីអតីតកាល ហើយតំបន់ទាំងនេះបានបង្កហានិភ័យដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា។ ទោះបីយ៉ាងណា កម្ពុជាបានដោះស្រាយបញ្ហាប្រឈមទាំងនេះ
ដោយផ្តោតសំខាន់លើផលវិបាកមនុស្សធម៌ សេដ្ឋកិច្ច និងនយោបាយ ដែលបង្កឡើងដោយចម្ការមីន ហើយកម្ពុជាបានជ្រើសរើសការដោះស្រាយបញ្ហា តាមរយៈកិច្ចសហ ប្រតិបត្តិការ ការសន្ទនា និងផ្អែកលើទិដ្ឋភាពបច្ចេកទេស ដើម្បីធានាបាននូវសុខសុវត្ថិភាពនៅតាមបណ្តោយព្រំដែន៕ អត្ថបទដោយ៖ cambodia-nation-media