គម្រោងធ្វើសន្និសីទ្ធសារព័ត៌មានទាក់ទងនឹងបញ្ហាលោកផែងវណ្ណះ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ត្រូវបានលុបចោលហើយ

 សង្គម
 ០១ ធ្នូ ២០២៥
 47
កងរាជអាវុធហត្ថ បានយល់ព្រមទទួលយកការធ្វើកិច្ចសន្យា របស់ លោក ផែង វណ្ណៈ ចំពោះមុខ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាមួយគ្នានេះ កងរាជអាវុធហត្ថបន្តគាំទ្រ ការចូលរួមកិច្ចសហការ ដើម្បីបម្រើប្រជាជន ការពារឯករាជ្យ បូរណ ភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាប រាល់បទល្មើស ពង្រឹងការ អនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស សំដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងស្មារតីនិងសម្ភារ។ ចំពោះគម្រោងធ្វើសន្និសីទសារព័ត៌ មានទាក់ទងនឹងបញ្ហានេះរបស់កង រាជអាវុធហត្ថនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក៏ត្រូវបានលុបចោលផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media