ឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ចើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ បទបញ្ជារាជរដ្ឋាភិបាលលេខ០២ បប នៅទីស្តីកាក្រសួងមហាផ្ទៃ

 សង្គម
 ២៧ វិច្ឆិកា ២០២៥
 87
នារសៀល ថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាសហអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បទបញ្ជារាជរដ្ឋាភិបាលលេខ០២ បប ស្ដីពីការដាក់ចេញវិធានការហាមឃាត់ការ នាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមី សម្រាប់ជក់ និងស៊ីស្សា នៅទីស្ដីការក្រសួងមហាផ្ទៃ៕

អត្ថបទដោយ៖ cambodia-nation-media