ត្រីរាជ មួយក្បាលទម្ងន់ជិត ១០០ គីឡូក្រាម ប្រវែង២១៦សង់ទីម៉ែត្រ ត្រូវបានលែងចូលក្នុងធម្មជាតិវិញ
សៀមរាប។ នេះបើយោងតាមគម្រោងអច្ឆរិយភាពទន្លេមេគង្គ។
អ្នកនេសាទ ឆែ យូហាក់ អាយុ ៣៨ឆ្នាំ បានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមការងារបានចុះទៅបំពាក់ស្លាក និងលែងចូលក្នុងធម្មជាតិ
វិញ។
គម្រោងអច្ឆរិយភាពទន្លេមេគង្គ បានចាត់ទុកនេះបង្ហាញពីកិច្ចសហការយ៉ាងរឹងមាំរវាងប្រជានេសាទ ខណ្ឌរដ្ឋបាលជលផលសៀមរាប វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ៕ អត្ថបទដោយ៖ cambodia-nation-media