ទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ពីការគាំទ្រកម្មវិធីសកម្មភាពមីនមនុស្សធម៌របស់អង្គការ Halo Trust នៅកម្ពុជា

 សង្គម
 ២៧ វិច្ឆិកា ២០២៥
 19
នៅទីស្នាក់ការអង្គការ Halo Trust ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្តាប់នូវសេចក្តីរាយការណ៍របស់អង្គការ Halo Trust  អំពីលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០២៥ និងផែនការបន្តសម្រាប់ឆ្នាំ២០២៦។ លោក Tobias Hewitt ប្រធានអង្គការ Halo Trust ប្រចាំនៅកម្ពុជា បានលើកឡើងអំពីស្ថានភាពសំខាន់ៗពាក់ព័ន្ធនឹងជំនួយ កម្លាំងបោសសម្អាតមីន និងតម្រូវការចម្ការមីនសម្រាប់ធ្វើការបោសសម្អាតក្នុងឆ្នាំ២០២៦ ព្រមទាំងបានស្នើសុំឱ្យអាជ្ញាធរមីនផ្តល់នូវការគាំទ្រ និងកិច្ចសហការលើកម្មវិធីសកម្មភាពមីនមនុស្សធម៌របស់អង្គការ Halo Trust នៅកម្ពុជា ក្នុងការរៀបចំផែនការបោសសម្អាតមីនឆ្នាំ២០២៦ និងឆ្នាំបន្ទាប់ៗទៀត។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមសហគមន៍រងផលប៉ះពាល់ដោយសារមីន។ ឯកឧត្តម លី ធុជ ក៏បានបញ្ជាក់ពីការគាំទ្រ និងផ្តល់កិច្ចសហការគ្រប់បែបយ៉ាងរបស់អាជ្ញាធរមីនចំពោះកម្មវិធី និងផែនការរបស់អង្គការ Halo Trust នៅកម្ពុជា ផងដែរ៕  

អត្ថបទដោយ៖ cambodia-nation-media