ក្រសួងការបរទេស ធ្វើបទបង្ហាញ ជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗ នៃបញ្ហាព្រំដែនកម្ពុជា-ថៃ
វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅក្រសួងការបរទេស និងសហ
ប្រតិបត្តិការអន្តរ ជាតិ ដើម្បីធ្វើបទបង្ហាញ ស្តីអំពីការវិវត្តថ្មីៗ នៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនអង្គទូតបរទេស និង ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាចំនួន៣០ មានដូចជា: ស្ថានទូតព្រុយណេ រុស្ស៊ី សិង្ហបុរី សាធារណរដ្ឋឡាវ តួគី ជប៉ុន ម៉ាឡេស៊ី មីយ៉ាម៉ា គុយបា ហ្វីលីពីន អូស្ត្រាលី វៀតណាម ទីម៉ូលេស្តេ ប្រេស៊ីល កាណាដា សាធារណរដ្ឋឆេក ហុងគ្រី ចិន
សហភាពអឺរ៉ុប ប៉ាគីស្ថាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី អាលឺម៉ង់ ROK UNRCO ICRC OHCHR ។ល។ ក្រោមអធិបតីភាព លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង នារាជធានីភ្នំពេញ៕ អត្ថបទដោយ៖ cambodia-nation-media